តើអ្នកដឹងទេថាមនុស្សយើងកើតមកមានកប៉ុន្មាន?
កាលពីម៉ោង ៨ ហាសិបនាទីគឺខ្ញុំបានស្តាប់វិទ្យុ ប៉ុស្តិ៍ 102 គឺកម្មវិធី សុភមង្គលនិងសេចក្តីស្នេហា។
ខ្ញុំបានលឺលោកគ្រូម៉ាណូលោកបាននិយាយថា មនុស្សយើងកើតមកគឺមានកបូនៈ
១. ក=កើត
២. ក=ការ
៣. ក=កូន
៤. ក=កប់
ខ្ញុំបាទពិតជាមិនបានយល់ទេពីមុនមកប៉ុន្តែខ្ញុំបានយល់ហើយពេលនេះ។
ហើយសូមអរគុណសំរាប់កម្មវិធី វិទ្យុ ១០២។
Wednesday, January 14, 2009
Friday, January 9, 2009
វប្បធម៌ខ្មែរ និងជនជាតិសៀម
សៀមបានទទួលយកវប្បធម៌ខ្មែរហើយរួមគ្នាគោរព និងប្រតិបត្តិតាមកសាងជាគ្រួសារ កសាងជាសង្គមជាតិថ្មីមួយលើអតីតទឹកដីខ្មែរ និងមន បង្កឲ្យប្រទេសសៀមទទួលនូវការរីកចម្រើនជាខ្មែរដែលជាម្ចាស់វប្បធម៌ និងម្ចាស់ទឹកដី។ តើខ្មែរជាអ្នកណា? អ្វីខ្លះជាវប្បធម៌ខ្មែរ? តើសៀមជាអ្នកណា? មកពីណា?
ខ្មែរជាមនុស្សស្រឡាញ់សេចក្ដីសុខក្សេមក្សាន្ត មិនចូលចិត្តឈ្លោះគ្នាឡើយ និងជាជនជាតិមួយកើត និងរស់នៅលើទឹកដីជ្រោយសុវណ្ណភូមិតាំងពីយូរលង់ណាស់មកហើយ ដែលយោងតាមវត្ថុតាងនៅស្ថានីយបុរេប្រវត្តិល្អាងស្ពាន នាភាគពាយ័ព្យប្រទេសកម្ពុជាបង្ហាញឲ្យដឹងថា មនុស្សខ្មែរបានកើតនឹងរស់នៅតំបន់នេះតាំងពី៥០០០ឆ្នាំមុនគ្រិស្តសករាជ។ មនុស្សខ្មែរប្រតិបត្តិតាមវប្បធម៌ខ្មែរដែលជាវប្បធម៌បណ្ដុះពូជខ្មែរឲ្យមានអត្តចរិតល្អ ដឹងខុសត្រូវគោរពច្បាប់និងប្រពៃណីទំនៀមទម្លាប់គោរពប្រណិប័តន៍មេបា ពិសេសគោរពម៉ែឳ គ្រូអាចារ្យ ចាស់ទុំយ៉ាងខ្ជាប់ខ្ជួន។ វប្បធម៌ខ្មែរ គឺភាសាខ្មែរ អក្សរសាស្ត្រខ្មែរ ជំនឿអ្នកតា ព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរ សិល្បៈ។ល។ វប្បធម៌ខ្មែរផលិតចំណេះឲ្យខ្មែរមានប្រាជ្ញាវៃឆ្លាត និងចូលចិត្តការបង្កបង្កើតមិនឈប់ឈរ។ វប្បធម៌ខ្មែរបណ្ដុះខ្មែរឲ្យក្លាយជាមនុស្សថ្លៃថ្នូរមានពូជពង្សវង្សត្រកូលជាអ្នកស្រុកមុនគេនៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈការបង្កើតរដ្ឋនគរភ្នំ (ចិនហៅថា ហ្វ៊ូណន) នាដើមសតវត្សទី១ នៃគ្រិស្តសករាជដែលជាគ្រឹះអារ្យធម៌ខ្មែរនាំទៅដល់ការបង្កើតអារ្យធម៌ខ្ពង់ខ្ពស់ថ្កុំថ្កើងរុងរឿងបំផុតនាសម័យអង្គរ (ឆ្នាំ៨០២-១៤៣១)។ មនុស្សខ្មែរនិយាយភាសាខ្មែរ ជាអម្បូរភាសាមន-ខ្មែរមានវ័យចំណាស់ក្នុងតំបន់។ សម័យហ្វ៊ូណនភាសាខ្មែរបានទទួលនូវការរីកចម្រើនថ្មីដោយមានការបូកបញ្ចូលគ្នារវាងភាសាខ្មែរបុរាណ និងភាសាសំស្ក្រឹត។ មនុស្សខ្មែរបានបង្កើតអក្សរខ្មែរនៅដើមសតវត្សទី៧មានភស្តុតាងជាសិលាចារឹកអក្សរខ្មែរដំបូងបំផុតនាគ្រិស្តសករាជ៦១១ (លេខកា៦០០) នៅអង្គរបុរីខេត្តតាកែវ ហើយគឺអក្សរខ្មែរនេះហើយជាប្រភពដ៏មានតម្លៃបំផុតមានអត្ថន័យជាប្រវត្តិសាស្ត្រជួយអភិវឌ្ឍន៍សមត្ថភាពអ្នកស្រុកខ្មែរកាន់តែប្រសើរឡើងអាចបង្កបង្កើតទ្រព្យសម្បត្តិវប្បធម៌ជាច្រើនទុកឲ្យកូនខ្មែរជំនាន់ថ្មីធ្វើជាទុនអភិវឌ្ឍន៍មាតុភូមិរហូតសព្វថ្ងៃ។ ទ្រព្យសម្បត្តិទាំងនោះមានអក្សរសាស្ត្រខ្មែរសិល្បៈប្រពៃណីទំនៀមទម្លាប់ដ៏ល្អ។ល។ និងប្រសាទជាច្រើនពាសពេញព្រះរាជាណាចក្រកម្ពុជា ពិសេសប្រាសាទអង្គរវត្តដ៏ល្អវិចិត្រនាសតវត្សទី១២ និងប្រាសាទព្រះវិហារដ៏ល្អឯកនាសតវត្សទី៩-១១។
ឯសៀមវិញជាអ្នកណា? មកពីទីណា?
ចម្លើយត្រឹមត្រូវហើយងាយចាំបំផុត គឺសៀមជាមនុស្សខ្ចាត់ព្រាត់មករស់នៅលើអតីតទឹកដីរបស់ខ្មែរ។ ព្រោះយោងតាមលោក ហងរីប៉ាកម៉ង់ជេ HenriParmentier ជនជាតិបារាំងបានសរសេរសៀវភៅមានចំណងជើងថា "អង្គរ" បោះពុម្ពផ្សាយដោយបណ្ណាគារអេគ្លីព E.K.L.I.P នៅភ្នំពេញឆ្នាំ១៩៦០ បង្ហាញឲ្យដឹងក្នុងទំព័រទី៩ថា "ពួកសៀមមានឈាមជ័រជាថៃបានចុះពីប្រទេសចិនខាងត្បូងមករស់លើទឹកដីខ្មែរ ទទួលយកអារ្យធម៌ខ្មែរ ចាត់ទុកខ្មែរជាម្ចាស់លើពួកគេ តែពួកសៀមមិនបង្អង់យូរបានបះបោរប្រឆាំងនឹងម្ចាស់ខ្លួនឯង បង្កសង្គ្រាមជាបន្តបន្ទាប់ និងទីបំផុតដណ្ដើមយកទឹកដីកម្ពុជា"។ ចំណែកលោក ដូហ្វាំង ម៉ឺនីញេ A.Dauphin-Meunier ជាជនជាតិបារាំងដែរបានសរសេរសៀវភៅ "ប្រវត្តិសាស្ត្រកម្ពុជា" Que saia-je? Histoire du Cambodge បោះពុម្ពនៅក្រុងប៉ារីស ឆ្នាំ១៩៦៨ លោកបានសរសេរក្នុងទំព័រទី៥០បញ្ជាក់ថា "ពួកសៀមបានបង្កើតរដ្ឋណានចាវនាសតវត្សរ៍ទី៨ នៅយូណានប្រទេសចិន ក្រោយមកបានជ្រៀតចូលមករស់នៅតាមជ្រលងភ្នំនៃភាគកណ្ដាលឥណ្ឌូចិន និងភូមា។ ឆ្លៀតឱកាសដែលភូមាត្រូវផ្ដួលរំលំដោយពួកម៉ុងហ្គោល ដឹកនាំដោយគុប៊ីឡៃខាន់ សៀមបានកាន់កាប់ផ្នែកជាច្រើននៃទឹកដីភូមា ហើយរៀនសូត្រតាមពួកម៉ុងហ្គោលខាងក្បូនទ័ព និងចម្លងយកអក្សរជ្រៀងខ្មែរទៅប្រើប្រាស់ ធ្វើឲ្យពួកសៀមកាន់កាប់បានរដ្ឋបាលខ្មែរនៅតំបន់ទន្លេមេណាម។ អ្នកស្រុកខ្មែរបានតស៊ូប្រយុទ្ធប្រឆាំងការវាយលុកបំផ្លិចបំផ្លាញពីសំណាក់ពួកសៀម តែខ្មែរទទួលការខាតបង់ធំធេង ព្រោះពួកសៀមទទួលជោគជ័យ បង្កើតជារដ្ឋ និងរាជធានីសុខោទ័យលើអតីតក្រុងរបស់ខ្មែរ"។ សូម្បីតែលោកអនុម៉ាន រាចាថន Aunman Rajadhon ជាសាស្ត្រាចារ្យបណ្ឌិតសៀមម្នាក់នៃសកលវិទ្យាល័យជូឡាឡុងកន និងជាប្រធានគណៈកម្មាធិការពិនិត្យឡើងវិញប្រវត្តិសាស្ត្រថៃនាឆ្នាំ១៩៦៨ ក៏លោកបានសរសេរពីប្រវត្តិសាស្ត្រសៀមមានអត្ថន័យដូចលោក ប៉ាកម៉ង់ជេ និងលោក ម៉ឺនីញេដែរ។
លោក អនុម៉ាន បានសរសេរសៀវភៅ "Essay on Thia Folklore" បោះពុម្ពផ្សាយនៅបាងកកឆ្នាំ១៩៦៨ បញ្ជាក់ឲ្យដឹងលើទំព័រទី៨-១១ថា សៀមមានប្រភពរស់នៅខាងត្បូងទន្លេយ៉ាងសេក្យាង Yang-tse Kiang ប្រទេសចិន ហើយចិនបានកត់ត្រាទុកក្នុងឯកសារហៅពួកសៀមថា "អ្នកព្រៃ"។ នាសតវត្សរ៍ទី៧ ឬ៨ ពួកសៀមបានបង្កើតរដ្ឋឈ្មោះ "ណានចាវ" ដែលជាឈ្មោះបូកផ្សំគ្នារវាងភាសាសៀម និងចិន។ ពាក្យណានតាមភាសាចិនមានន័យថា ទិសខាងត្បូង ឯពាក្យចាវតាមភាសាសៀមមានន័យថា ស្ដេច។ នាដើមសវត្សរ៍ទី១៣ ក្រោមការដឹកនាំរបស់មេដឹកនាំពីរនាក់ ពួកសៀមដណ្ដើមបានទឹកដីខ្មែរបង្កើតរដ្ឋសុខោទ័យយកក្រុងឈៀងម៉ៃធ្វើជារាជធានី។ ចុងសតវត្សរ៍ទី១៣នាឆ្នាំ១២៨៣ ស្ដេចទី៣នៃសុខោទ័យឈ្មោះរាមកំហែងបានកាឡៃអក្សរខ្មែរបង្កើតជាអក្សរសៀម ដែលសៀមចាត់ទុកថា ជាឆ្នាំប្រវត្តិសាស្ត្រនៃវប្បធម៌សៀម។ មុនមានអក្សររបស់ខ្លួន ពួកសៀមប្រើអក្សរខ្មែរ ហើយដោយសារតែគេប្រើប្រាស់អក្សរខ្មែរនោះហើយ ទើបសៀមអាចដណ្ដើម និងគ្រប់គ្រងបានសុខោទ័យ។ កើតបានជារដ្ឋហើយ ក៏សៀមនៅតែប្រើប្រាស់អក្សរខ្មែរក្នុងផ្នែកព្រះពុទ្ធសាសនាពិសេសសរសេរលើសាស្ត្រាស្លឹករឹតព្រោះសៀមមានជំនឿថា អក្សរខ្មែរជាអក្សរសក្ការៈ។ ទោះបីដណ្ដើមដីពីខ្មែរបង្កើតបានរដ្ឋ យកអក្សរខ្មែរកាឡៃបង្កើតបានអក្សរប្រើប្រាស់ហើយក៏ដោយ ក៏សៀមនៅតែលោភលន់បន្តប្រើកងទ័ពវាយដណ្ដើមដីខ្មែរបន្ថែមទៀតជាក់ស្ដែងនាឆ្នាំ១៤៣១ គឺ១៩៣ឆ្នាំបន្ទាប់ពីដណ្ដើមបានសុខោទ័យ សៀមវាយដណ្ដើមបាន និងកាន់កាប់ក្រុងអង្គរ លួចប្លន់យកសម្បត្តិវប្បធម៌ខ្មែរស្ទើរតែអស់នាំឲ្យកើតជាព្រឹត្តិការណ៍និរាសអង្គរមនុស្សខ្មែរនិរាសព្រាត់ប្រាស់បែកបាក់គ្រួសារទទួលការឈឺចាប់ជាពន់ពេករាប់រយឆ្នាំ។ តាំងពីពេលនោះមក កូនខ្មែរជំនាន់ក្រោយពុំសូវស្គាល់ និងយល់ដឹងដីវប្បធម៌ខ្មែរបានសព្វគ្រប់ឡើយ ជាហេតុនាំឲ្យមានឧបសគ្គចំពោះដំណើរអភិវឌ្ឍន៍នៃសង្គមខ្មែរ។ លោកអនុម៉ាន សរសេរនៅទំព័រ៨៥ក្នុង Essay on Thai Folklore ថា "ថៃបានទទួលយកបន្តិចម្ដងៗភាសាមន និងភាសាខ្មែរមួយចំនួនធំបញ្ចូលក្នុងភាសាថៃ និងអក្សរសិល្ប៍ថៃ"។ តាមពិតសៀមនិយាយភាសាថៃជាអម្បូរភាសាមួយនៅយូណានប្រទេសចិន តែសៀមបានខ្ចីពាក្យខ្មែរជាច្រើនយកទៅប្រើថែមទៀត ដូចជាពាក្យខ្មែរថា តិះដៀល សៀមថាទិតៀន កល សៀមថាកុន (ភាពយន្ត) កំពែង សៀមថា កាំផែង ថ្នល់សៀមថា ថាណុន រូបរាងសៀមថា រូបរ៉ាង សាលារៀន សៀមថា រោងរៀន ចម្រើន សៀមថាថារើនព្រះវិហារ សៀមថាព្រះវិហាន ដើមក្ទម្ពទេស សៀម ថាក្រៈទុំថេត។ល។ ពិសេសលោកអនុម៉ានសរសេរលើទំព័រទី៨៧ថា រាជស័ព្ទដែលកំពុងប្រើសព្វថ្ងៃក្នុងរាជវង្សានុវង្សថៃ គឺជារាជស័ព្ទខ្មែរ។ សៀមចម្លងយកប្រពៃណីទំនៀមទម្លាប់ល្អរបស់ខ្មែរ ដែលចេះគោរពម៉ែឪ គ្រូអាចារ្យចាស់ទុំ ស្រឡាញ់រាប់អានគ្នាជាបងប្អូន ប្រុសដណ្ដឹងស្រី ស្លៀកពាក់ផាមួងចងក្បិន អាវកត្រង់ ស្លៀកសំពត់សារុងចោមពុង ធ្វើផ្ទះរោងដាលរោងឌឿង។ ផ្នែកអក្សរសិល្ប៍ សៀមចម្លងយករឿងរាមកេរ្ដិ៍ខ្មែរទៅធ្វើជារ៉ាម៉ាកេន។ ម្ហូបស្ងោរជ្រក់បង្គា (សៀមប្ដូរហៅតុមយាំ) ហហ្មុក សម្លកកូរ ទឹកគ្រឿង...ក៏ជារបស់ខ្មែរតែខុសគ្នាលើចំណុចហិរខ្លាំង ព្រោះសៀមចូលចិត្តប្រើម្ទេសច្រើន។ ខ្មែរជាម្ចាស់ស្រុកមានទឹកដីនេសាទធ្វើស្រែចម្ការ មានទីលំនៅច្បាស់លាស់មិនមែនជាអ្នកផ្លាស់ទី មានម្ហូបអាហារស្រស់ឆ្ងាញ់គ្រប់គ្រាន់ទើបខ្មែរមិនប្រើម្ទេសច្រើនសម្រាប់ភូតអណ្ដាតលើករសជាតិម្ហូបឡើយ។ ផ្នែកសិល្បៈបុរាណសៀមបានចម្លងពីខ្មែរដូចជារបាំក្បាច់បុរាណ ស្បែកធំភ្លេងពិណពាទ្យ តែសៀមធ្វើមិនបានល្អដូចខ្មែរយើងឡើយ។ ជំនឿព្រហ្មញ្ញសាសនា ពិសេសពិធីក្នុងព្រះរាជវាំង និងពិធីបុណ្យទ្វារទសមាស ដូចជាព្រះរាជពិធីច្រត់ព្រះនង្គ័ល ព្រះរាជពិធីបុណ្យអុំទូក ព្រះរាជពិធីបុណ្យបង្ហោះខ្លែង។ល។ សៀមធ្វើតាមខ្មែរទាំងអស់។ លោក ពីទ័រ ចានសាន់ Peter Janssan សរសេរក្នុងកាសែត Hindustan Times ចេញផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៨ បានស្រង់សម្ដីលោក ស៊ូឡាក់ សិវៈរក្សា Sulak Sivaraksa ប្រវត្តិវិទូល្បីល្បាញរបស់សៀមស្ដីពីចក្រភពខ្មែរថា "ការរាតត្បាតរបស់សៀមលើទឹកដីខ្មែរ ធ្វើឲ្យខ្មែរចុះទន់ខ្សោយ តែសៀមទទួលយកប្រពៃណីទំនៀមទម្លាប់វប្បធម៌ខ្មែរ រួមទាំងជំនឿលើលទ្ធិទេវរាជ និងរបៀបរៀបចំពិធីនៅក្នុងវាំង ហើយជំនឿជាទីពេញចិត្តកំពុងពេញនិយមសព្វថ្ងៃ ពិសេសក្នុងជួរអ្នកនយោបាយសៀម គឺយ័ន្តមន្តអាគមគាថា"។
សេចក្ដីសង្ខេបប្រវត្តិសាស្ត្រដែលបានរៀបរាប់ខាងលើបង្ហាញឲ្យឃើញថា សុខោទ័យជាទីកំណើតរបស់រដ្ឋសៀមបានបង្កើតឡើងនាសតវត្សរ៍ទី១៣ គឺមានអាយុប្អូនប្រាសាទព្រះវិហារច្រើនសតវត្សរ៍។ ប្រវត្តិសាស្ត្រក៏បានបង្ហាញឲ្យឃើញថា សៀមជាពួកនៅយូណានខ្ចាត់ព្រាត់ចុះមករាតត្បាតដណ្ដើមទឹកដីខ្មែរ ហើយយកវប្បធម៌ខ្មែរជាកត្តាផ្ដល់ចំណេះឲ្យពួកគេកសាងរដ្ឋថ្មីមួយរីកចម្រើនជាប្រទេសថៃឡងដ៏សព្វថ្ងៃ។ បច្ចុប្បន្ននេះនាសតវត្សរ៍ទី២១ទៅហើយសៀមនៅតែបង្កើតព្រឹត្តិការណ៍បែបអនារ្យជនតាមព្រំដែនបង្ហាញឲ្យខ្មែរយើងឃើញជាក់នឹងភ្នែក គឺសកម្មភាពបន្តរាតត្បាតយកទឹកដី និងសម្បត្តិវប្បធម៌ខ្មែរទំនងជាសៀមមិនទាន់បញ្ចប់នៅឡើយទេ។ ស្របដូចលោកអនុម៉ាន បានសរសេរលើទំព័រទី១០ក្នុងសៀវភៅរបស់គាត់ "Essay on Thia Folklore" ថា The Thai never ceased to be on the move ថៃមិនដែលបានឈប់ធ្វើចលនាទៅមុខសោះ។ ដូច្នេះខ្មែរត្រូវតែជឿលើខ្លួនឯង ពង្រឹងខ្លួនឯងឲ្យរឹងមាំ ដោយផ្អែកលើវប្បធម៌ខ្មែរ គួបផ្សំជាមួយបច្ចេកវិទ្យាទំនើបខ្មែរមានប្រាជ្ញ បារមី ថាមពលខ្លាំងក្លា ការពារបានវប្បធម៌ជាតិ និងទឹកដី និងអាចអភិវឌ្ឍន៍ប្រទេសរីកចម្រើនឆាប់រហ័ស។ ខ្មែរត្រូវតែយល់ឲ្យច្បាស់ថា សត្វសារិកាចូលចិត្តស៊ីផ្លែម្ទេសទោះបីចេះនិយាយត្រាប់តាមភាសាខ្មែរបានពីរោះគួរជាទីស្រឡាញ់យ៉ាងណាក៏ដោយ ក៏សត្វស្លាបនេះពុំអាចក្លាយជាមនុស្សខ្មែរកើតឡើយ។ មនុស្សខ្មែរត្រូវតែប្រុងប្រយ័ត្នជានិច្ច និងជឿលើពាក្យប្រៀនប្រដៅរបស់ដូនតាយើងថា "ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត"៕

Saturday, December 27, 2008
ស្ត្រីខ្មែរមួយរូបត្រូវបានទូរទស្សន៍ CNN ជ្រើសរើសជាមនុស្សឆ្នើម
ប្រធានអង្គការអភិវឌ្ឍន៍មួយនៅក្នុងប្រទេសកម្ពុជាត្រូវទូរទស្សន៍ស៊ីអិនអិន (CNN) អាមេរិក បានជ្រើសក្នុងចំណោមមនុស្ស១០នាក់ចុងក្រោយជាក្រុមវរជនដែលមានស្នាដៃឆ្នើមសម្រាប់ឆ្នាំ២០០៨។
លោកស្រី នួន ភិមាន កើតឆ្នាំ១៩៧១ ជាអ្នកស្រុកដែលមានដើមកំណើតនៅក្នុងទីរួមខេត្តកំពង់ចាម ត្រូវទូរទស្សន៍ពិភពលោកនេះបានជ្រើសក្នុងចំណោមបេក្ខជនជាង៣៧០០នាក់ពីក្រុមអ្នកពិនិត្យសម្រិតសម្រាំង៧៥ប្រទេស។
លោកស្រី នួន ភិមាន ដែលបច្ចុប្បន្នជានាយិកានៃអង្គការលើកស្ទួយប្រជាពលរដ្ឋ (People's Improvement Organization) បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីក្នុងដំណើរទស្សនកិច្ចនៅប្រទេសកាណាដាដោយក្តីរំភើប ៖ «ខ្ញុំពីដំបូងដូចថា ដែលយើងបានជាប់ Nominate មិនទាន់បានជាប់ក្នុងជម្រើសទាំង១០ហ្នឹង ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនទែន ហើយមិននឹកស្មានសោះថា យើងនេះជាអង្គការ Local នៅស្រុកខ្មែរ ហើយក៏មិនមាន Fund ធំដុំដូចអង្គការមួយចំនួនផ្សេងទៀត ហើយខ្ញុំមិននឹកស្មានដល់សោះ ហើយពេលដែលបានជាប់ Nominate រហូតមកដល់... កាលពីថ្ងៃព្រហស្បតិ៍នេះខាង CNN ប្រកាសថាខ្ញុំជាប់ក្នុង Top 10 គឺថាមិនគួរឲ្យជឿ។ គេប្រាប់មុនពីរបីថ្ងៃគេប្រកាស ក៏ប៉ុន្តែខ្ញុំមិនអាចប្រាប់ផ្សព្វផ្សាយបានទេ ព្រោះគេឲ្យការណ៍ជាសម្ងាត់ដើម្បីឲ្យយើងដឹង ហើយដូចថាមានអារម្មណ៍ថាគេងក៏មិនលក់...។ នេះជាឱកាសមួយនឹងបានជួយក្មេងច្រើនតទៅទៀត ព្រោះក្ដីសង្ឃឹមរបស់ខ្ញុំចង់ពង្រីក ឆ្នាំក្រោយនេះគម្រោងរបស់ខ្ញុំគ្រោងរួចហើយ តាំងពីមុន CNN Nominateម៉្លេះ គឺខ្ញុំគ្រោងសង់មណ្ឌលក្មេងកំព្រាតែម្ដង»។
សូមជម្រាបថា អង្គការលើកស្ទួយប្រជាពលរដ្ឋត្រូវបានបង្កើតឡើងតាំងពីខែមេសា ឆ្នាំ២០០២ ក្នុងបំណងជួយកុមារនិងស្ត្រីដែលក្រីក្រលំបាកគ្មានពំនឹង។ បច្ចុប្បន្នអង្គការនេះមានមជ្ឈមណ្ឌលបីកន្លែងនៅភ្នំពេញដែលជាកន្លែងស្នាក់នៅនិងដុសខាត់មុខជំនាញដល់កុមារៗនិងស្ត្រីទុរគត។
ទូរទស្សន៍ស៊ីអិនអិនបានផ្សាយថា វីរជនទាំង១០ដែលបានសម្រាំងមកទាំងនេះនឹងត្រូវបានទទួលរង្វាន់ម្នាក់ៗចំនួន២៥០០០ដុល្លារអាមេរិក និងត្រូវបានគេអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីមួយនៃកម្មវិធីវីរជនស៊ីអិនអិន ហើយកម្មវិធីនោះនឹងត្រូវគេផ្សាយផ្ទាល់នៅថ្ងៃទី២៧ វិច្ឆិកា ពីសាលមហោស្រព Kodak នៅហូលីវូត៕

វិធីជួយស្ត្រីជិតឬក្រោយអស់រដូវឲ្យចាប់អារម្មណ៍ក្នុងរឿងផ្លូវភេទ
ដោយប្រាយឃីដ(bright kid)
មនុស្សជាតិជាច្រើនមិនថាសាសន៍ណាជាសាសន៍ណា តែងតែមានជំនឿថាការរួមភេទគឺជាចំណង់កាមតម្រេក និងភាពសប្បាយរីករាយសម្រាប់អ្នកដែលមានវ័យក្មេងៗតែប៉ុណ្ណោះ។ ក៏ប៉ុន្តែការស្រាវជ្រាវរបស់ទស្សនាវដ្តី AARPនៅស.រ.អា បានបង្ហាញយ៉ាងច្បាស់ថា ទោះបីជាយើងមានវ័យចំណាស់ក្តី សុខភាពផ្លូវភេទនៅតែមានសារសំខាន់ចំពោះសុខភាពទូទៅរបស់យើង ហើយរឿងផ្លូវភេទនេះ ក៏ជាផ្នែកមួយចាំបាច់ផងដែរ បន្ថែមទៅលើគុណភាពនៃជីវិតរស់នៅរបស់យើងគ្រប់ៗគ្នា។
ស្តីពីបញ្ហាដែលស្ត្រីខ្មែរភាគច្រើនជិតអស់រដូវ ឬក្រោយអស់រដូវពុំមានការចាប់អារម្មណ៍ក្នុងរឿងផ្លូវភេទ លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មន្ត្រីទទួលបន្ទុកកម្មវិធីសុខភាពបន្តពូជយុវវ័យ និង អេច. អាយ.វី អេដស៍ របស់អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA បានមានប្រសាសន៍អះអាងថា ស្ត្រីដែលបាត់បង់ចំណង់ខាងផ្លូវភេទ ស្រ្តីនោះពិតជាមានជំងឺណាមួយជាមិនខាន ដែលចាំបាច់ត្រូវការជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។
លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មានប្រសាសន៍ដូច្នេះ ៖ «ជាកត្តាជីវសាស្ត្រ ស្ត្រីដែលមានសុខភាពល្អ ផ្លូវកាយ ផ្លូវចិត្តត្រូវតែមានចំណង់ខាងផ្លូវភេទ។ ប៉ុន្តែបើគាត់ទទួលស្គាល់ថា គាត់ឈឺ ដូច្នេះគាត់ត្រូវតែទៅជួបជាមួយគ្រូពេទ្យដើម្បីស្វែងរកជំងឺណាមួយរបស់គាត់ ដែលមាននោះ...»។
ក៏ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា គេនៅពុំទាន់មានសេវាខាងសុខភាពផ្លូវភេទ ឬវេជ្ជបណ្ឌិតជំនាញដើម្បីពិគ្រោះយោបល់បញ្ហារោគសញ្ញាទូទៅរបស់ស្ត្រីនៅពេលជិតអស់រដូវនោះទេ។
លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មន្ត្រីអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA បានមានប្រសាសន៍ពន្យល់អំពីហេតុផលទាំងនេះថា ៖ «នៅស្រុកខ្មែរយើងអត់មានសេវាហ្នឹងទេ តែយើងមានសេវាខាងផ្លូវចិត្ត ប៉ុន្តែនៅមានភាពទន់ខ្សោយ។ ទាក់ទងរឿងហ្នឹង ទាល់តែយើងបង្កើតជាសេវា ហើយផ្សព្វផ្សាយឲ្យដឹងទើបគេអាចមករកជំនួយដោយខ្លួនឯង»។
នៅជាមួយគ្នានេះដែរ លោកស្រីវេជ្ជបណ្ឌិត វណ្ណដារ៉ា ក៏បានថ្លែងទទួលស្គាល់ថា ការស្វះស្វែងរកជំនួយខាងសុខភាពផ្លូវភេទនេះ គឺត្រូវការពេលវេលានិងប្រាក់កាស ដែលបញ្ហានេះ មានការចោទយ៉ាងច្រើនចំពោះប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនមានជីវភាពរស់នៅខ្វះខាត និងពុំមានការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវភេទនេះ។
លោកស្រីវេជ្ជបណ្ឌិត វណ្ណដារ៉ា បន្តថា ជាការចាំបាច់បំផុត ស្ត្រីជាភរិយានៅពេលមានរោគសញ្ញានៃការអស់រដូវ ដូចជាមានអារម្មណ៍ថប់ៗ មិនស្រួលខ្លួន ពិបាកក្នុងចិត្ត ឬនៅពេលរួមភេទ ឈឺផ្សារក្រហាយ មិនមែនអារម្មណ៍ស្រួលសប្បាយ ដោយសារតែទ្វារមាសស្ងួតនោះ គេត្រូវតែជជែកពិភាក្សាជាមួយស្វាមីដើម្បីរកវិធីដោះស្រាយ ៖ «ស្ត្រីយើងពេលអស់រដូវ គិតថាបាត់បង់ចំណង់ តាមពិតពុំមែនទេ គ្រាន់តែប្រដាប់ផ្លូវភេទស្ងួតមានការឈឺចាប់ពេលរួមភេទ អ៊ីចឹងយើងអាចរកវិធីដូចជាប្រេងរំអិល ដើម្បីសម្រួលពេលរួមភេទកុំឲ្យឈឺ»។
ក្នុងសំណួរថា បើស្រ្តីចង់បានប្រេងរំអិលសម្រាប់ការរួមភេទ គេអាចទៅរកទិញបានកន្លែងណា? លោកស្រីវេជ្ជបណ្ឌិត វណ្ណដារ៉ា ថា ៖ «បានទៅរកអ្នកបច្ចេកទេស ដូចជាវេជ្ជបណ្ឌិត ទោះបីជាគ្មានជំនាញមែន តែគ្រូពេទ្យអាចយល់ដឹង និងអាចណែនាំ ឬចេញជាវេជ្ជបញ្ជាដើម្បីទិញនៅកន្លែងលក់ថ្នាំ សម្រាប់សុវត្ថិភាពរបស់គាត់»។
ចំពោះផ្នត់គំនិតរបស់ស្ត្រីខ្មែរដែលមានអាយុលើសពី ៤៥ឆ្នាំឡើងទៅ គិតថាខ្លួនចាស់ ហើយមិនគួររវីរវល់ក្នុងរឿងផ្លូវភេទនោះ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្ស លីកាដូ បានមានប្រសាសន៍ថា ស្ត្រីខ្មែរយើងគួរតែផ្លាស់ប្តូរឥរិយាបថ ងាកមកគិតគូរ ខិតខំថែរក្សាខ្លួនប្រាណឲ្យបាននៅស្រស់ស្អាត បើទោះបីជាមានវ័យចំណាស់ក៏ដោយ ៖ «អាចទៅវត្តគិតធម៌អាថ៌ខ្លះទៅ ប៉ុន្តែមកផ្ទះវិញ ត្រូវគិតស្វាមីយើងផង គឺថាយើងអាចគិតទាំងពីរបាន។ សុំកុំឲ្យធ្វេសប្រហែស តែងខ្លួនស្លៀកពាក់នៅតែល្អ កាន់តែចាស់ ហើយដើម្បីធ្វើឲ្យស្វាមីនៅតែពេញចិត្តយើង»។
ការស្រាវជ្រាវរបស់ទស្សនាវដ្តី AARP ក៏បានបង្ហាញផងដែរថា មនុស្សប្រុសស្រីបច្ចុប្បន្ន នៅស.រ.អា ដែលមានអាយុលើសពី ៤៥ឆ្នាំឡើងទៅ ហើយដែលមានការចាប់អារម្មណ៍តិចតួច ឬក៏បាត់បង់ចំណង់ខាងផ្លូវភេទ គេបានងាកមករកជំនួយ និងការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញខាងសុខភាព ដើម្បីធ្វើឲ្យជីវិតផ្លូវភេទរបស់គេនៅមានលក្ខណៈល្អប្រសើរ។ ក៏ប៉ុន្តែនៅជាមួយគ្នានោះ ក៏មានមនុស្សប្រុស ស្រីវ័យចំណាស់មួយចំនួន ដែលមិនអាចមានជម្រើសទទួលបានការព្យាបាលធ្វើឲ្យសុខភាពផ្លូវភេទបានប្រសើរ ដោយសារតែពួកគេមានជំងឺសុខភាពរ៉ាំរ៉ៃ ត្រូវប្រើថ្នាំជាប្រចាំ៕

តើភរិយាត្រូវធ្វើដូចម្តេចបើស្វាមីទៅមានស្ត្រីកំណាន់ចិត្តផ្សេង?
ដោយ ប្រាយឃីដ (bright kid)
ក្នុងនាទីស្ត្រីខ្មែរនាសប្តាហ៍នេះ អ្នកស្រី ម៉ៅ សុធានី សូមលើកយកមកជម្រាបជូននូវដំបូន្មានរបស់ប្រឹក្សាជំនាញខាងទំនាក់ទំនងស្នេហា ថាតើភរិយាត្រូវធ្វើដូចម្តេចបើស្វាមីទៅមានស្ត្រីកំណាន់ចិត្តផ្សេង?
គូស្វាមីភរិយាថតរូបអាពាហ៍ពិពាហ៍នៅមុខព្រះបរមរាជវាំង នាថ្ងៃទី១៨ មិថុនា ២០០៣។
ក្នុងសង្គមខ្មែរយើងជាទំនៀមទម្លាប់និងប្រពៃណីចាស់ទុំក្នុងគ្រួសារ ក៏ដូចជាមិត្តភ័ក្តិ ញាតិសន្តានច្រើនតែផ្តល់ដំបូន្មានដល់ភរិយាដែលមានស្វាមីក្បត់ថា ឲ្យស្ត្រីស៊ូទ្រាំនិងអត់ធ្មត់ មិនយូរមិនឆាប់ស្វាមីនឹងវិលត្រឡប់មករកភរិយាខ្លួនវិញ។
លោកស្រី ជា វណ្ណាត អតីតប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមបានមានប្រសាសន៍ថា ការអត់ធ្មត់គឺជាគន្លឹះក្នុងការដោះស្រាយកុំឲ្យមានការបែកបាក់ប្តីប្រពន្ធ និងដើម្បីអនាគតកូនចៅ ៖ «ទំនៀមទម្លាប់ប្រពៃណីខ្មែរយើងហ្នឹងមិនចង់ឲ្យបែកបាក់គ្នាទេ។ ម្ល៉ោះហើយតែងប្រាប់ខាងប្រពន្ធឲ្យចេះអត់ធន់ ឲ្យចេះទ្រាំ ក្នុងន័យថាកុំឲ្យខឹងឆេវឆាវ កុំឲ្យច្រឡោត ឲ្យចេះអត់ធ្មត់ខំប្រឹងធ្វើតែល្អទៅ។ ឧទាហរណ៍ដូចថា ក្រោយភ្លៀងមេឃស្រឡះ គ្រួសារមានសុភមង្គលឡើងវិញ ហើយក៏មិនមែនសម្រាប់តែខ្លួនឯងដែរ ពិសេសគឺសម្រាប់កូនចៅតែម្តង»។
បន្ថែមទៅនឹងការលើកឡើងរបស់លោកស្រី ជា វណ្ណាត ខាងលើនេះ លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មន្ត្រីទទួលបន្ទុកកម្មវិធីសុខភាពបន្តពូជយុវវ័យ និងអេច.អាយ. វី.អេដស៍ របស់អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA ក៏បានផ្តល់យោបល់ថា ស្រ្តីត្រូវគិតគូរពិចារណា រិះរកមធ្យោបាយត្រជាក់ដើម្បីទាក់ទាញឲ្យប្តីត្រឡប់មកវិញ។
លោកស្រី ចុង វណ្ណដារ៉ា មានប្រសាសន៍ដូច្នេះ ៖ «នេះជាគំនិតផ្ទាល់ខ្លួនរបស់នាងខ្ញុំទេ គឺបើសិនជាប្តីមានប្រពន្ធក្រៅ ប្រពន្ធនោះពុំគួរយកកំហឹងទល់កំហល់អី ចំណុចខ្វះខាតត្រង់ណាខ្លះដើម្បីយើងធ្វើការបំពេញក្នុងការទាក់ទាញឲ្យប្តីត្រឡប់មកវិញដោយសន្តិវិធី។ មានស្ត្រីខ្លះយកកំហឹងទល់កំហល់ទៅវាយគ្នា ឬពេលឃើញមុខប្តីរករឿងប្ដី ហើយធ្វើឲ្យប្តីមិនសប្បាយចិត្ត»។
ស្តីពីសំណួរដែលចង់ដឹងថាបើនិយាយជាមួយស្វាមីហើយ តែស្វាមីនៅតែពុំព្រមបញ្ឈប់ការផិតក្បត់ តើភរិយាសុខចិត្តតែស៊ូទ្រាំកើតទុក្ខគ្រាំចិត្តរហូត ឬក៏ត្រូវធ្វើដូចម្តេច? លោកស្រី ជា វណ្ណាត បានបញ្ជាក់ប្រាប់យ៉ាងនេះថា ៖ «ទ្រាំហ្នឹងមិនមែនថាទ្រាំគិតជាអវិជ្ជមានទេ ទ្រាំហ្នឹងគិតជាវិជ្ជមាន។ ដូចជាអ្នកខ្លះគិតថាប្តីទៅសប្បាយខាងក្រៅ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏ប្តីហ្នឹងមិនភ្លេចប្រពន្ធដែរ។ ហើយនៅក្នុងន័យថា ទទួលស្គាល់ថាមានពាក្យនិយាយថា "ទន្លេដប់មិនស្កប់សមុទ្រមួយ" បានន័យថាបុរសតែងតែមានស្រីច្រើននៅក្នុងជីវិតរបស់ខ្លួនឯងអ៊ីចឹង ម្ល៉ោះហើយទ្រាំពិបាកដើម្បីទទួលយកបានកិត្តិយស លាភសក្ការៈដែលប្ដីយកមកដល់គ្រួសារ»។
ទាក់ទងនឹងបញ្ហាផិតក្បត់នេះដែរ លោកស្រីបណ្ឌិត Mira Kirshenbaum អ្នកប្រឹក្សាផ្នែកទំនាក់ទំនងស្នេហា ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងការផ្តល់ដំបូន្មានដល់ស្វាមីភរិយានៅសហររដ្ឋអាមេរិក និងជាអ្នកនិពន្ធសៀវភៅល្បីល្បាញដែលទើបបោះពុម្ពផ្សាយសៀវភៅចុងក្រោយកាលពីពេលថ្មីៗនេះ ក្រោមចំណងជើងថា "ពេលដែលមនុស្សល្អប្រព្រឹត្តអំពើផិតក្បត់" ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CBS កាលពីដើមខែមិថុនា ឆ្នាំ២០០៨ បានបញ្ជាក់ហេតុផលយ៉ាងនេះថា ៖ "យើងម្នាក់ៗតែងតែប្រព្រឹត្តអំពីខុសឆ្គង ឬធ្វើអ្វីអាក្រក់ នេះមិនមែនមានន័យថាយើងជាមនុស្សអាក្រក់ទេ។ យើងដឹងច្បាស់ក្នុងខ្លួនថា យើងជាមនុស្សល្អពេលធ្វើអ្វីខុស ឬធ្វើអាក្រក់ណាមួយនោះយើងមានអារម្មណ៍សោកស្តាយនិងដឹងថាខ្លួនខុស ហើយមនុស្សល្អៗដែលបានមកជួបខ្ញុំដើម្បីស្វែងរកដំណោះស្រាយក្នុងរឿងគ្រួសាររបស់គេ តែងតែនិយាយថា គេចង់ធ្វើល្អនិងគោរពចំពោះស្វាមីភរិយា ហើយគេមានការសោកស្តាយនូវទង្វើដែលគេបានប្រព្រឹត្តខុស ដូច្នេះខ្ញុំអាចដឹងថាគេជាមនុស្សល្អ"។
សូមរំឭកថាលោកស្រីបណ្ឌិត Mira Kirshenbaum គឺជាអ្នកនិពន្ធល្បីល្បាញនៅស.រ.អា ដែលបានទទួលរង្វាន់សរសើរចំពោះសៀវភៅ ១០ក្បាលខុសៗគ្នា ដែលផ្តោតលើបញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍ ទំនាក់ទំនងស្នេហារវាងស្ត្រីបុរស ។ល។ ហើយដែលបច្ចុប្បន្ននេះក៏ជាអ្នកផ្តល់ប្រឹក្សាតាមប្រព័ន្ធអ៊ិនធឺណេតឈានមុខគេ ដែលមានអាសយដ្ឋានវ៉ឹបសៃថ៍ Revolutionhealth.com បានឲ្យយោបល់ដល់ស្ត្រីជាភរិយាថា ៖ "ជជែកជាមួយអ្នកផ្តល់ដំបូន្មាន ដែលអ្នកទុកចិត្តជាទីបំផុត កុំមានប្រតិកម្ម កុំអាលទាន់ធ្វើការសម្រេចចិត្តណាមួយ មានការអត់ធ្មត់ គិតឲ្យច្បាស់នូវអ្វីដែលខ្លួនចង់បាន អ្វីដែលសំខាន់ក្នុងជីវិតរបស់ខ្លួន ហើយបើសិនថាមានអ្វីដែលល្អៗច្រើនក្នុងចំណងអាពាហ៍ពិពាហ៍ ដូចនេះកុំលែងលះគ្នាឲ្យសោះ"។
លោកស្រីថាមានពេលខ្លះមធ្យោបាយស្រួលបំផុតដើម្បីដោះស្រាយបញ្ហាផិតក្បត់នោះ គឺបដិសេធធ្វើមិនដឹងមិនឮ គិតថាមិនមានអ្វីកើតឡើង ក៏ប៉ុន្តែលោកស្រីសង្កត់ធ្ងន់ថា ការបដិសេធពុំទទួលស្គាល់កំហុស ការមិនអើពើដោះស្រាយក្នុងរឿងផិតក្បត់នោះ គឺជាបញ្ហាធ្ងន់ធ្ងរដែលនាំឲ្យមានការបាក់បែកក្នុងគ្រួសារ។
អត្ថបទចុះផ្សាយក្នុងទំព័រវ៉ឹបសៃថ៍ Revolutionhealth.com បានឲ្យដឹងផងដែរថាប្តីប្រពន្ធភាគច្រើន ក្រោយពីបានទទួលដំបូន្មាននិងការប្រឹក្សាជាមួយលោកស្រីបណ្ឌិត Mira មក ទោះបីថាមានការពិបាកស្មុគស្មាញខ្លះៗក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធទាំងនោះអាចចាត់ចែង និងចាប់ផ្តើមកសាងជីវិតគ្រួសារថ្មីឡើងវិញប្រកបដោយសុភមង្គល គឺក្រោយដែលអ្នកប្រព្រឹត្តខុស មានការសោកស្តាយនិងទទួលកំហុស ហើយឈប់ប្រព្រឹត្តអំពើផិតក្បត់។
ក៏ប៉ុន្តែផ្ទុយទៅវិញនៅក្នុងប្រទេសកម្ពុជា បើតាមប្រសាសន៍អះអាងរបស់មន្ត្រីសង្គមស៊ីវិល ក៏ដូចជាវេជ្ជបណ្ឌិតជំនាញសុខភាពបានឲ្យដឹងថា ស្វាមីភាគច្រើនដែលផិតក្បត់ទៅមានស្ត្រីផ្សេង មិនព្រមលះបង់ស្ត្រីកំណាន់ចិត្តនោះទេ គឺបង្ខំឲ្យភរិយាទទួលស្គាល់ និងយល់ព្រមថាអំពើរបស់ខ្លួនជារឿងធម្មតា ជាធម្មជាតិរបស់បុរស៕

Saturday, December 13, 2008
កាតព្វកិច្ចរបស់កូនប្រុសកូនស្រីចំពោះឪពុកម្តាយ
ដោយប្រាយឃីដ(bright kid)
នៅក្នុងនាទីវិជ្ជាមេផ្ទះថ្ងៃនេះ អ្នកស្រី សារី រ័ត្ន សូមលើកយកថេរដីការបស់ព្រះភិក្ខុសង្ឃពុទ្ធសាសនាមកជម្រាបជូនជុំវិញសង្គហធម៌និងសមធម៌ដែលបុត្រធីតាត្រូវមានចំពោះមាតាបិតាវិញ។
ព្រះតេជព្រះគុណ សេង សោភ័ណ អតីតសមណសិស្សនៃមជ្ឈមណ្ឌល East West Center គង់នៅវត្តក្នុងប្រទេសកាណាដា មានទស្សនៈថា កូនដែលល្អគឺត្រូវមានសីលធម៌៥យ៉ាង៖ ទី១ កូនល្អគឺជាកូនល្អរបស់ឪពុកម្តាយ ត្រូវចេះស្តាប់ដំបូន្មានឪពុកម្តាយ។ ទី២ជាសិស្សល្អរបស់លោកគ្រូ អ្នកគ្រូ ទី៣ ជាមិត្តភក្តិដ៏ល្អរបស់មិត្តភក្តិ។
ព្រះតេជព្រះគុណមានថេរដីកាបន្តទៀតថា ៖ «ទី៤ គឺជាសមាជិកដ៏ល្អរបស់សង្គម ដោយយើងមានសង្គមប្រកបដោយច្បាប់ទម្លាប់ យើងត្រូវរៀនសូត្រអំពីច្បាប់ទម្លាប់របស់សង្គម ហើយប្រព្រឹត្តប្រតិបត្តិតាមច្បាប់ទម្លាប់ហ្នឹង។ ឃើញថាមានប្រយោជន៍ ហើយយើងដើរតាមហើយសង្គមមានឯកភាពក្នុងការរស់នៅជាមួយគ្នា»។
ទី៥ ព្រះតេជព្រះគុណ សេង សោភ័ណ មានថេរដីកាថា ក្នុងនាមជាពុទ្ធសាសនិកដ៏ល្អរបស់ព្រះពុទ្ធសាសនាដែលជាសាសនាបើកទូលាយ ពុទ្ធសាសនាគ្មានមហិច្ឆតាក្នុងការផ្លាស់ប្តូរជនណាម្នាក់ឲ្យមកចុះចូលនឹងសាសនារបស់ព្រះពុទ្ធនោះឡើយ។
រីឯព្រះតេជព្រះគុណវរជិរគន្តោ សម ស៊ីណាន ប្រធានមជ្ឈមណ្ឌលអប់រំសីលធម៌ព្រះពុទ្ធសាសនាក៏មានថេរដីកាអំពីករណីយកិច្ចរបស់កូនដែលត្រូវសងគុណចំពោះឪពុកម្តាយវិញ ដោយបែបបទថាតើកូនត្រូវមានសីលធម៌យ៉ាងណាចំពោះមាតាបិតានោះ?
ព្រះគុណវរជិរគន្តោ សម ស៊ីណាន មានថេរដីកាដូច្នេះ ៖ «អ៊ីចឹងរាល់រូបបុត្រធីតាទាំងអស់ដែលយើងបានកើតមកនៅក្នុងលោកនេះ គឺអាស្រ័យដោយមាតាបិតា។ អីចឹងមាតាបិតារបស់យើងនេះ គាត់ជាអ្នកមានគុណូបការៈគុណច្រើនណាស់ចំពោះយើង។ យើងត្រូវមានគុណធម៌និងសីលធម៌សម្រាប់ប្រព្រឹត្តដ៏ល្អចំពោះគាត់វិញដោយមានអ្វីខ្លះ? គឺសរុបទៅមានគេហៅថាសង្គហធម៌៥ និងសមធម៌៤។ សង្គហធម៌៥នោះគឺរាល់រូបបុត្រធីតាទាំងអស់ត្រូវតែទំនុកបម្រុងមាតាបិតាដោយវត្ថុទាំងឡាយសមគួរមានបច្ច័យ៤ជាដើម»។
នៅក្នុងសៀវភៅសិក្ខាបទមនុស្សល្អដែលនិពន្ធដោយធម្មបណ្ឌិត ប៊ុត សាវង្ស សរសេរត្រង់ទំព័រទី២ ទី៣ ទី៤ ទី៥ ស្តីពីតួនាទីរបស់កូនប្រុសស្រីថា៖ សិក្ខាបទទី១ បុត្រធីតា គប្បីសិក្សាថាអាត្មាអញមាតាបិតាបានចិញ្ចឹមរក្សាមកហើយ និងចិញ្ចឹមមាតាបិតាវិញ។ សិក្ខាបទទី២ បុត្រធីតាគប្បីសិក្សាថាអាត្មាអញនឹងជួយធ្វើការងារឲ្យមាតាបិតាដោយសេចក្តីមិនខ្ជិលច្រអូសឡើយ។ សិក្ខាបទទី៣ បុត្រធីតាគប្បីសិក្សាថា អាត្មាអញនឹងតម្កល់តម្កើងនូវវង្សត្រកូលឲ្យបានល្អ។ សិក្ខាបទទី៤ បុត្រធីតាគប្បីសិក្សាថា អាត្មាអញនឹងបដិបត្តិឲ្យបានសមគួរជាអ្នកទទួលទ្រព្យមរតក។ សិក្ខាបទទី៥ បុត្រធីតាគប្បីសិក្សាថា អាត្មាអញត្រូវធ្វើបុណ្យឧទ្ទិសទក្ខិណាទានដល់មាតាបិតាដែលធ្វើកាលកិរិយាទៅកាន់បរលោកហើយ។
ដូចសំណេរលោកធម្មបណ្ឌិត ប៊ុត សាវង្ស ដែរ ព្រះភិក្ខុ សម ស៊ីណាន មានថេរដីកាបន្តទៀតថា ៖ «អីចឹងទំនុកបម្រុងយ៉ាងម៉េច គឺត្រូវគិតពិចារណាខ្លួនថា អាត្មាអញរស់រានមានជីវិតមានកំណើតរស់រានមានជីវិតតាំងពីតូចក្រូចឆ្មាររហូតដល់ធំពេញវ័យប៉ុណ្ណេះ មានចំណេះដឹង មានការរស់នៅដោយសមរម្យដោយការផ្តល់កំណើតនិងការជួយទំនុកបម្រុងរបស់បុគ្គលនោះ គឺជាមាតាបិតាដែលគាត់ចិញ្ចឹមបីបាច់ថែរក្សាអញប្រកបដោយធម៌ ដូច្នេះអញត្រូវតបស្នងសងគុណលោកទាំងពីរវិញ។ កូនត្រូវផ្គត់ផ្គង់លោកទាំងពីរ ដូចជារៀបចំបាយទឹកនំចំណីបង្អែមចម្អាបជូនមាតាបិតាប្រចាំថ្ងៃ ជានិច្ចកាលមើលសម្លៀកបំពាក់ដ៏សមគួរ។ ហើយម៉្យាងទៀតត្រូវមើលសេនាសនៈមានមុង ខ្នើយ កន្ទេល ភួយ ស្បែកជើង ផ្ទះសម្បែងជាដើម រៀបចំជូន បើមានតិចជូនតាមតិច បើមានច្រើនជូនតាមច្រើន»។
ប្រធានមជ្ឈមណ្ឌលអប់រំសីលធម៌ព្រះពុទ្ធសាសនាបានមានថេរដីកាលើកឡើងនូវកិរិយាសង្គ្រោះចំពោះឪពុកម្តាយដូច្នេះ ៖ «បុត្រធីតាទាំងអស់ត្រូវពិនិត្យមើលមនុស្សចាស់កាន់តែចាស់កាន់តែឈឺច្រើន ហើយកើតចាស់ឈឺស្លាប់បុគ្គលណាក៏មានដែរនៅក្នុងលោកនេះ។ មាតាបិតាខ្លះត្រឹមតែបុត្រយកទៅពេទ្យមិនប៉ុន្មានទេ ជាតែខាងក្រៅភាពលើកទឹកចិត្តអត់មានទេ។ បើកូនខ្លះទៅច្របាច់ជើងច្របាច់ដៃដោយផ្ទាល់ទៀតកាន់តែប្រសើរប្រពៃ ទឹកចិត្តហ្នឹងកាន់តែឡើងខ្លាំង»។
ព្រះអង្គមានថេរដីកាថា រាល់រូបបុត្រធីតាទាំងអស់បើប្រសិនណាជាមាតាបិតាមានកិច្ចការធុរៈរវល់ផ្សេងៗ ហើយពឹងកូនចៅឲ្យជួយកូនត្រូវតែទុកដាក់កិច្ចការរបស់ខ្លួនមួយអន្លើហើយ ហើយត្រូវទៅជួយធុរៈឪពុកម្តាយសិន។ ទីបីរាល់រូបបុត្រធីតាត្រូវលើកតម្កើងវង្សត្រកូល បើសិនជាវង្សត្រកូលដែលមាតាបិតាបានថែរក្សាមកហើយនោះជាវង្សត្រកូលដ៏សមគួរមួយ កូនចៅក៏ត្រូវតែថែរក្សាវង្សត្រកូលឲ្យបានល្អប្រពៃឲ្យបានឋិតថេរដដែល ឬក៏លើកតម្កើងវង្សត្រកូលនោះឲ្យកាន់តែខ្ពស់ឡើងទៀត ដោយសារការប្រព្រឹត្តរបស់កូនប្រុសស្រី ដូចជាខំប្រឹងសិក្សារៀនសូត្រដោយប្រឹងប្រព្រឹត្តតែអំពើល្អដោយខំប្រឹងរកស៊ីឲ្យខ្លួនក្លាយជាបុគ្គលដែលសង្គមរាប់អានជាដើម។
ព្រះតេជព្រះគុណមានថេរដីកាបន្តថា ៖ «ចំណុចទី៤ រាល់រូបបុត្រធីតាទាំងអស់ត្រូវតែស្តាប់ដំបូន្មានមាតាបិតា ស្តាប់ដំបូន្មានធម្មតាមាតាបិតាមានបំណងដ៏ល្អបំផុត គឺចង់ឲ្យតែកូនបានល្អ ចង់ឲ្យតែកូនរកស៊ីមានបានកើតកាលវាលគុម្ព ត្រជាក់ត្រជុំចង់ឲ្យកូនមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ អីចឹងមាតាបិតាមានគោលបំណងអីចឹង។ ពេលខ្លះគាត់មិនមានចំណេះដឹងខ្ពង់ខ្ពស់មែន ប៉ុន្តែគាត់មានបទពិសោធន៍ក្នុងការរស់នៅយូរជាងយើង។ អ៊ីចឹងកន្លែងខ្លះគាត់អាចជួយអប់រំឬក៏ជាទីប្រឹក្សាដ៏ល្អមួយសម្រាប់បុត្រធីតា»។
ព្រះតេជព្រះគុណមានថេរដីកាបញ្ជាក់ថា ជាកូនប្រុសកូនស្រីត្រូវស្តាប់ដំបូន្មានឪពុកម្តាយ ៖ «បុត្រធីតាមានបីប្រភេទ គេហៅថា ទី១ អវជាតបុត្តហ្នឹងជាកូនខូចបំផុតតាំងពីក្មេងប្រព្រឹត្តព្រើលផ្សេងប្រព្រឹត្តល្បែងពាលាអាវាសែ ទង្វើដោយកាយវាចាចិត្តហ្នឹង ពិបាកទូន្មានបន្តិច។ ទី២ អនុជាតបុត្តជាកូនដែលច្រើនស្តាប់តាមមាតាបិតា មាតាបិតាថាអ្វីគឺស្តាប់តាម។ ទី៣ អតិជាតបុត្តហ្នឹងប្រសើរប្រពៃណាស់អាចរៀនចេះដឹងខ្ពង់ខ្ពស់ ហើយនឹងអាចជួយមាតាបិតាឲ្យធ្វើទង្វើល្អផ្សេងៗ។ ចំណុចទី៥ បើសិនជាមាតាបិតាទទួលអនិច្ចកម្មបាត់បង់ជីវិតទៅប្រពៃណីវប្បធម៌ខ្មែរកូនប្រុសស្រីត្រូវជួយថែរក្សាលោកអ្នកទាំងពីរតាំងពីលោកនៅរស់រហូតដល់លោកស្លាប់ទៅហើយក្តី កូនត្រូវធ្វើសេចក្តីល្អជូនទៀតតាមប្រពៃណីខ្មែរ»៕

តើកូនប្រុសកូនស្រីត្រូវមានសង្គហធម៌និងសមធម៌ប៉ុន្មានប្រការចំពោះឪពុកម្តាយ?
ដោយប្រាយឃីដ(brigh kid)
នៅក្នុងនាទីវិជ្ជាមេផ្ទះថ្ងៃនេះ អ្នកស្រី សារី រ័ត្ន សូមលើកយកសមធម៌បួនយ៉ាងដែលបុត្រធីតាត្រូវមានចំពោះមាតាបិតាតាមរយៈទស្សនៈអ្នកជំនាញផ្នែកព្រះពុទ្ធសាសនាមកជម្រាបជូន។
លោកអ្នកនាងបានជ្រាបពីសប្តាហ៍មុនមកហើយពីសង្គហធម៌ប្រាំប្រការដែលបុត្រធីតាត្រូវមានចំពោះមាតាបិតា។
ព្រះតេជព្រះគុណ វរជិរគន្តោ សម ស៊ីណាន ប្រធានមជ្ឈមណ្ឌលអប់រំ សីលធម៌ ព្រះពុទ្ធសាសនា នាទីក្រុងភ្នំពេញ មានថេរដីការំឮកឡើងវិញថា ៖ «អ៊ីចឹងបុត្រធីតាមានបីប្រភេទគេហៅថា ទី១ អវជាតបុត្តជាកូនដែលមិនស្តាប់បង្គាប់ឪពុកម្តាយ ជាក្មេងចូលចិត្តប្រព្រឹត្តអំពើពាលាអាវាសែ ចូលចិត្តលេងល្បែង ប្រព្រឹត្តតែទង្វើអាក្រក់ទាំងកាយ ទាំងវាចានិងចិត្ត ជាពិសេសមិនស្តាប់ដំបូន្មានឪពុកម្តាយជាដើម។ ទី២ អនុជាតបុត្តជាកូនដែលស្តាប់តាមដំបូន្មានឪពុកម្តាយ។ ឪពុកម្តាយទូន្មានឲ្យធ្វើអ្វីគឺស្តាប់តាម។ ចំណែកទី៣ អតិជាតបុត្តជាកូនដ៏ប្រសើរបំផុត គោរពស្តាប់ឱវាទដំបូន្មានឪពុកម្តាយ ចូលចិត្តប្រព្រឹត្តតែអំពើល្អ ឧស្សាហ៍ព្យាយាមសិក្សា ចំណេះដឹងខ្ពង់ខ្ពស់ ហើយនិងអាចជួយឪពុកម្តាយបំពេញនូវទង្វើល្អផ្សេងៗ»។
ចំណែកនៅក្នុងសំណេររបស់លោកធម្មបណ្ឌិត ប៊ុត សាវង្ស ដែលមានចំណងជើងថា "សិក្ខាបទមនុស្សល្អ" បានចែងថា កូនល្អត្រូវមានសេចក្តីសង្គ្រោះប្រាំយ៉ាង៖ ទី១ កូននៅពេលដែលបានទទួលនូវការទំនុកបម្រុងថែរក្សាឲ្យបានធំធាត់ រៀនសូត្រ ប្រកបរបររកស៊ីបានហើយ កូនត្រូវជួយទំនុកបម្រុងម្តាយឪពុកវិញ ដោយការដឹងគុណ និងដោយការពេញចិត្តចំពោះសេចក្តីល្អ។ ទី២ ជួយកិច្ចការរបស់ឪពុកម្តាយនៅពេលដែលលោកទាំងពីរចាស់ដែលលោកមិនអាចធ្វើបានដូចពីមុន កូនប្រុសស្រីត្រូវធ្វើជំនួសលោក ជាពិសេសកិច្ចការធ្ងន់ៗនៅពេលដែលលោកមានវ័យចាស់ជរា។ ទី៣ ត្រូវរក្សាវង្សត្រកូល កេរដំណែលរបស់ឪពុកម្តាយ។ ទី៤ កូនត្រូវប្រព្រឹត្តខ្លួនឲ្យស័ក្តិសមជាអ្នកទទួលកេរមត៌កអំពីឪពុកម្តាយ។ ទី៥ នៅពេលមាតាបិតាធ្វើមរណកាលទៅហើយ កូនត្រូវមានតួនាទីមួយទៀតគឺបំពេញទក្ខិណាទានផ្សេងៗ ហើយឧទ្ទិសនូវបុណ្យកុសលជូនចំពោះលោក។
ទន្ទឹមនឹងទស្សនៈរបស់លោកធម្មបណ្ឌិត ប៊ុត សាវង្ស នេះ ព្រះភិក្ខុ សម ស៊ីណាន មានថេរដីកាបន្តថា ក្រៅពីសង្គហធម៌ទាំងប្រាំចំណុចដូចដែលរៀបរាប់មកនេះ កូនប្រុសស្រីក៏ត្រូវមានសមធម៌បួនយ៉ាងទៀត។
ព្រះភិក្ខុ សម ស៊ីណាន បានមានថេរដីកាថា ៖ «រាល់រូបបុត្រធីតាទាំងអស់ត្រូវគិតយ៉ាងនេះ ព្រោះមាតាបិតាយើងមិនបានសិក្សារៀនសូត្រច្រើន អ៊ីចឹងយើងមានវិធីមួយដើម្បីជួយគាត់រស់នៅឲ្យបានល្អក្នុងបច្ចុប្បន្នផងនិងទៅអនាគតផង។ កូនដែលមានការយល់ដឹងនិងពិចារណាគួរពន្យល់លោកទាំងពីរឲ្យមានសទ្ធា គឺកុំឲ្យមានជំនឿផ្តេសផ្តាស ព្រោះថាទ្រឹស្តីព្រះពុទ្ធសាសនា ជំនឿមានហេតុផល។ ជឿលើកម្ម ជឿលើផល បើធ្វើអំពើល្អ បានផលល្អ ធ្វើអំពើអាក្រក់គឺបានផលអាក្រក់។ ប្រឹងរៀននឹងចេះ បើមិនរៀនគឺអត់ចេះ ប្រឹងរកស៊ីនឹងមាន តែមិនរកស៊ីគឺមិនមាន...»។
ព្រះភិក្ខុ សម ស៊ីណាន ថេរដីកាអធិប្បាយបន្តថា ៖ «ទី២ សីល៖ បើម្តាយឪពុកមិនមានសីលធម៌ល្អទេ មិនមានសុជីវធម៌ក្នុងការរស់នៅទេ ជាពិសេសបើម្តាយឪពុកខ្មែរយើង បើសិនណាគាត់មិនសូវមានសីលមានទានទេត្រូវជំរុញគាត់ទៅ អ៊ីចឹងយើងធ្វើទង្វើល្អបានផលល្អ ចាស់ទុំគាត់រាប់អាន អីចឹងប្រពៃណីយើងមានតែជូនពុកម៉ែទៅវត្តទៅវ៉ា ស្តាប់ធម៌ ស្តាប់អាថ៌។ ទី៣ ចាគ៖ មាតាបិតាខ្លះបុត្រធីតាជូនបច្ច័យ ជូនអី គាត់រក្សាទុក គឺឪពុកម្តាយខ្លះមិនព្រមចាយវាយ គាត់នៅតែខំសន្សំសម្រាប់ទំនុកបម្រុងក្រុមគ្រួសារ ប៉ុន្តែដល់ចាស់ទៅកុំរក្សាច្រើនពេក បានន័យថា ដល់យើងចាស់ទៅយើងមិនអាចប្រើប្រាស់បានទេ ព្រោះថាជីវិតមិនទៀងទេ មិនថាក្មេងថាចាស់។ អ៊ីចឹងត្រូវមានសទ្ធាក្នុងការបរិច្ចាគជួយដល់ជនក្រីក្រជួយដល់ស្មូមយាចក ពេលប្រទេសជាតិមានបញ្ហា ប្រជាជនជួបគ្រោះមហន្តរាយ ទុរ្ភិក្សអី បែងចែករំលែកជួយ...»។
ព្រះតេជព្រះគុណបានអធិប្បាយទៀតត្រង់ចំណុចទី៤ថា រាល់រូបកូនប្រុសស្រីទាំងអស់ត្រូវធ្វើយ៉ាងណាឲ្យមាតាបិតាមានបញ្ញា ៖ «ព្រោះថាសម័យមុននោះឪពុកម្តាយលោករវល់តែប្រកបការងារដើម្បីចិញ្ចឹមកូន គ្មានពេលបានសិក្សារៀនសូត្រឬក៏អានសៀវភៅបានដូចកូនប៉ុន្មានទេ។ ហើយមានឪពុកម្តាយខ្លះរវល់ធ្វើស្រែចម្ការដើម្បីចិញ្ចឹមកូន។ បើថាគ្មានពេលបង្រៀនគាត់ដូច្នេះ ដឹកគាត់ទៅតែវត្តទៅយូរៗទៅចេះឯង ដល់ថ្ងៃសីលដឹកម៉ាក់ទៅវត្ត ប៉ាទៅវត្ត។ នៅវត្តគាត់សេពគប់ជាមួយអ្នកណា គាត់សេពគប់តែជាមួយព្រះសង្ឃ តាអាចារ្យ តាជី ដូនជី ដល់គាត់ជជែកធម៌អាថ៌យូរៗគាត់ចេះហើយ។ ចេះធម៌សូត្រក៏យើងយក ចេះបែបទស្សនៈក៏យើងទទួលបាន...»។
ព្រះតេជព្រះគុណវរជិរគន្តោ សម ស៊ីណាន មានថេរដីកាបញ្ជាក់ថា ចំណុចទាំងអស់នេះហើយដែលបុត្រធីតាត្រូវបំពេញចំពោះមាតាបិតា។ បើមាតាបិតានិងបុត្រធីតាស្គាល់តួនាទីរបស់ខ្លួនទៅវិញទៅមកដូច្នេះ នោះនឹងធ្វើឲ្យសីលធម៌របស់ខ្មែររីកចម្រើន សង្គមនឹងប្រកបដោយសីលធម៌ជាសង្គមប្រកបដោយសុខសន្តិភាព ដែលមានសេចក្តីសន្តោសនិងមានសេចក្តីអនុគ្រោះយោគយល់គ្នាទៅវិញទៅមកជាមិនខាន។ ហើយដែលសំខាន់គឺខ្មែរចេះខ្លាចបាប ហៅថាមានហិរិឧត្តប្បៈនេះឯង៕

Subscribe to:
Posts (Atom)